សុខ សុន ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិគោល ឃុំស្អាង ស្រុកស្ទឹងសែន ខេត្តព្រះវិហារ។ លោកអ៊ំ សុន បាននិយាយរៀបរាប់អំពីចំណាប់អារម្មណ៍របស់ខ្លួននៅពេលបានធ្វើដំណើរមកដល់សារមន្ទីរផ្ទះតាម៉ុក ថា៖ «ខ្ញុំ បានសម្រេចចិត្តចូលកងទ័ពតាំងពីអាយុ២០ឆ្នាំ។ ខ្ញុំ បានតស៊ូឆ្អែតហើយពីជំនាន់ខ្មែរក្រហមនោះ។ កាលណោះខ្ញុំលះបង់មិនខ្លាចស្លាប់ឡើយ តស៊ូដោយស្មោះស្ម័គ្រមិនចង់បានអ្វីតបស្នងវិញឡើង ប៉ុន្តែខ្ញុំក៏មានការខកចិត្តខ្លាំងដែរចំពោះការតស៊ូរបស់ខ្ញុំដោយមិនបានធ្វើឲ្យប្រជាជនរស់ស្រួល ហូបស្រួលនៅជំនាន់នោះ។ មកដល់ពេលនេះ ខ្ញុំឃើញថាអន្លង់វែងង មានការអភិវឌ្ឍន៍ច្រើនជាងមុន មិនថាផ្លូវ សេដ្ឋកិច្ចក្នុងស្រុក និងការរស់នៅរបស់ប្រជាជននៅទីនេះឃើញថាមានការរស់នៅច្រើនជាមុនពិតមែន។

ផ្ទាំងពិព័រនៅផ្ទះតាម៉ុក
សុខ សុន កំពុងដើរមើលទិដ្ឋភាពនៅជុំវិញផ្ទះតាម៉ុក

បរិវេណផ្ទះតាម៉ុក
Leave a Reply