ចំណាប់​អារម្មណ៍​ប្រជាជន​ដែល​បាន​មក​ទស្សនាសារៈមន្ទីរ​ផ្ទះ​តាម៉ុក​

ផ្ទះ​ទី​២របស់​តាម៉ុក

ដែក សុខា ភេទ​ស្រី អាយុ​៥៥ឆ្នាំ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​គោល ឃុំ​ស្អាង​ ស្រុក​ស្ទឹង​សែន ខេត្ត​ព្រះ​វិហារ​។ អ្នក​មីង សុខា បាន​និយាយ​រៀប​រាប់​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅ​ពេល​បាន​ធ្វើ​ដំណើរ​មក​ដល់​សារមន្ទីរ​ផ្ទះ​តាម៉ុក ថា៖ «ពី​មុន​មក​ខ្ញុំ​មិន​ធ្លាប់​​បាន​ស្គាល់​ផ្ទះ​តាម៉ុក​នោះ​ទេ​ ខ្ញុំ​បាន​ឮ​ព័ត៌មាន​មួយ​ចំនួន​ពី​បង​ប្អូន​របស់​ខ្ញុំ​ដែរ​​បាន​មក​លេង​នៅ​ទី​នេះមុន​ពេល​ខ្ញុំ​មក​ដល់​​។ បង​ប្អូន​របស់​ខ្ញុំ​ដែល​ធ្លាប់​បាន​មក​លេង​នៅ​ផ្ទះ​តាម៉ុក តែង​តែ​និយាយ​សរសើ​រ​ពី​ផ្ទះ​តាម៉ុក​ថា​ មាន​ទេស​ភាព​​ស្អាត មាន​ដើម​ឈើ​ និង​សរសរ​ផ្ទះ​ធំៗ​។ ពេល​មក​ដល់​ស្រុក​អន្លង់​វែង​ ខ្ញុំ​បាន​មើល​ឃើញ​ពី​ការ​រស់​នៅ​របស់​ប្រជាជន​​ក្នុង​ស្រុក-​ភូមិ​​នេះ​មាន​ការ​អភិវឌ្ឍន៍ លូត​លាស់​លឿនជាង​មុន​ឆ្ងាយ​ណាស់​។​ លើស​ពី​នេះ​ទៅ​ទៀត​ ពេល​ខ្ញុំ​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​មក​កាន់​តំបន់​អន្លង់​វែង​ ខ្ញុំ​បាន​មើល​ឃើញ​ពី​ការ​សាង​សង់​ស្ពាន​ និង​ផ្លូវ​ថ្មី គួប​ផ្សំ​ជា​មួយទេស​ភាពពណ៌​បៃតង​ដ៏ស្រស់​ស្អាត​។

 


Comments

Leave a Reply

Your email address will not be published. Required fields are marked *