Author: admin
-
ការយល់ឃើញរបស់ប្រជាជនដែលបានធ្វើដំណើរមកលេងផ្ទះតាម៉ុក
ផ្ទាំងពិព័រនៅផ្ទះតាម៉ុក សុខ សុន កំពុងដើរមើលទិដ្ឋភាពនៅជុំវិញផ្ទះតាម៉ុក
-
ចំណាប់អារម្មណ៍ប្រជាជនដែលបានមកទស្សនាសារៈមន្ទីរផ្ទះតាម៉ុក
ដែក សុខា ភេទស្រី អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិគោល ឃុំស្អាង ស្រុកស្ទឹងសែន ខេត្តព្រះវិហារ។ អ្នកមីង សុខា បាននិយាយរៀបរាប់ពីចំណាប់អារម្មណ៍របស់ខ្លួននៅពេលបានធ្វើដំណើរមកដល់សារមន្ទីរផ្ទះតាម៉ុក ថា៖ «ពីមុនមកខ្ញុំមិនធ្លាប់បានស្គាល់ផ្ទះតាម៉ុកនោះទេ ខ្ញុំបានឮព័ត៌មានមួយចំនួនពីបងប្អូនរបស់ខ្ញុំដែរបានមកលេងនៅទីនេះមុនពេលខ្ញុំមកដល់។ បងប្អូនរបស់ខ្ញុំដែលធ្លាប់បានមកលេងនៅផ្ទះតាម៉ុក តែងតែនិយាយសរសើរពីផ្ទះតាម៉ុកថា មានទេសភាពស្អាត មានដើមឈើ និងសរសរផ្ទះធំៗ។ ពេលមកដល់ស្រុកអន្លង់វែង ខ្ញុំបានមើលឃើញពីការរស់នៅរបស់ប្រជាជនក្នុងស្រុក-ភូមិនេះមានការអភិវឌ្ឍន៍ លូតលាស់លឿនជាងមុនឆ្ងាយណាស់។ លើសពីនេះទៅទៀត ពេលខ្ញុំធ្វើដំណើរនៅតាមដងផ្លូវមកកាន់តំបន់អន្លង់វែង ខ្ញុំបានមើលឃើញពីការសាងសង់ស្ពាន និងផ្លូវថ្មី គួបផ្សំជាមួយទេសភាពពណ៌បៃតងដ៏ស្រស់ស្អាត។